កីឡា

Man UTD ត្រៀមខ្លួនប្រកាស រកម្ចាស់ក្លឹបថ្មីជាផ្លូវការ

ទីបំផុតគ្រួសារត្រកូល Glazer ដែលធ្លាប់ជាម្ចាស់កម្មសិទ្ធ ក្លឹបបិសាចក្រហម Man UTD អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានគេដឹងថានឹងត្រៀមខ្លួន ដើរចេញពីក្លឹបយក្សនេះ ហើយដោយមិនទុក សូម្បីតេមួយភាគហ៊ុននោះឡើយ ។

យោងតាមការអះអាង ដោយកាសែតជាច្រើនរួមទាំង The Daily Mail ផងបានឲ្យដឹងថា ក្លឹបនឹងត្រូវបានគេដាក់លក់ ដើម្បីស្វែងរកម្ចាស់ក្លឹបថ្មី ដោយមិនមានបន្សល់ទុកមួយ ចំណែកហ៊ុនណា មួយឲ្យម្ចាស់ក្លឹបចាស់ត្រកូល Glazer ឡើយហើយជឿ ជាក់តម្លៃក្លឹបនៅពេលនេះ អាចមានប្រមាណជា៨ពាន់លានផោន ឬត្រូវជា៩,៨ពាន់លានដុល្លារ ។

ក្នុងនោះផងដែរគេ សង្កេតឃើញមានបណ្តាសេដ្ឋីល្បីៗ ជាច្រើនដែលកំពុងព្យាយាមចរចា ទាក់ទងដើម្បីសុំទិញក្លឹបអង់គ្លេសនេះ ដែលក្នុងនោះមានទាំងសេដ្ឋីលោក Sir Jim Ratchlffe ផងដែរដែលបុរសរូបនេះ ធ្លាប់បានព្យាយាម ក្នុងការទិញក្លឹបតោខៀវ Chelsea តែបានត្រឹមបរាជ័យ ទៅឲ្យលោក Todd Boehly ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top