កីឡា

Klopp អះអាងថា បានចុះកុងត្រាថ្មី ជាមួយនឹងក្លឹប

គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានអះអាងថា គាត់ពិតជាបានចុះហត្ថលេខា បន្តកុងត្រាថ្មីរួចរាល់ពិតមែនហើយ បញ្ជាក់មូលហេតុថា គឺជាកុងត្រាថ្មីដែលធ្វើឡើង ដើម្បីក្នុងគោលបំណង កសាងក្រុមឡើងវិញ។

គ្រូបង្វឹកដែលជាអ្នកនាំឲ្យ Liverpool លើកពានរង្វាន់ជាប្រវត្តិសាស្ត្រឡើងវិញ រូបនេះបានជួបប្រទះនឹងបញ្ហារាំងស្ទះ មួយចំនួនហើយ ជាពិសេសរដូវកាលនេះជាមួយនឹង ទំរង់លេងយ៉ាងអន់ ដោយសូម្បីតែតំណែង សម្រាប់ទៅលេង នៅពានរង្វាន់ Champions League រដូវកាលក្រោយក្តី។

លោក Klopp បានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងមើលឃើញថា រយៈពេលខ្លីប៉ុណ្ណោះ ដែលជាក់ស្តែងកីឡាកររបួស និងក្រុមស្ថិត នៅក្នុងដំណាក់កាលផ្លាស់ប្តូរ ដែលទាមទារពេលវេលា ដូច្នេះអ្វីដែលយើងគួរផ្តោតយកចិត្ត ទុកដាក់នោះ គឺជាការកែប្រែក្នុងរយៈពេលវែង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top