កីឡា

វគ្គនេះធ្វើឡើង ការពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្ដាល ត្រៀមការប្រកួតកីឡា តុងហ្គីលម៉ូដូ ជើងឯកប្រចាំ ឆ្នាំ២០២២ នាកុម្ភៈ

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយដ្ឋានកីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយដ្ឋានកីឡា លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោកអគ្គលេខាធិការ សមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង បានអញ្ជើញចូលរួម បើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្ដាលក្រោម ការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួង អប់រំយុវជន និងកីឡា ។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បង្រៀនដោយលោកគ្រូ ជេស៊ូ ប៉ាខាល់បា លោកគ្រូ ជូន វ៉ាលេនស៊ូអេឡា និងលោកគ្រូកម្ពុជា ២នាក់ទៀត ។ ហើយវគ្គនេះប្រព្រឹត្តឡើង ក្នុងគោលបំណងធ្វើ ការពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងចៅក្រម និងអាជ្ញាកណ្ដាល សម្រាប់ការរៀបចំការប្រកួត កីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ នាថ្ងៃទី១៦ ដល់១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ។

ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភគាំទ្រជាថវិកា សម្រាប់វគ្គ បណ្តាលបណ្តាលចៅក្រម អាជ្ញាកណ្ដាលអាច ដំណើរការ ទៅយ៉ាងរលូន និងមានប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់ការរៀបចំ ការប្រកួតកីឡាតុងហ្គីល ជ្រើសរើសជើង ឯកនាពេលខាងមុខនេះ ។ វគ្គបណ្តាលបណ្តាលចៅក្រម អាជ្ញាកណ្តាល មានការចូលរួមពីខេត្តកំពត ចំនួន ១០រូប ខេត្តបាត់ ដំបង ចំនួន០៧រូប ខេត្តសៀមរាបចំនួន០៦រូប រាជធានីភ្នំពេញចំនួន០៣រូប សរុប២៦នាក់ ស្រី០៨នាក់ ។

លោកាបានបន្តថា គណៈកម្មការគ្រប់គ្រងវគ្គ ០៣រូប គ្រូឧទ្ទេសចំនួន០៤រូប (គ្រូអន្តរជាតិចំនួន០២រូប) អ្នកសម្របសម្រួល និងជំនួយការចំនួន០២រូប ។ លោកអនុប្រធានសហព័ន្ធ ជា វណ្ណចាន់ត្រា នឹងផ្ដល់បទបង្ហាញអំពី ជីវប្រវត្តិ និងទិដ្ឋភាពទូទៅ របស់សហព័ន្ធកីឡាតុងហ្គីលម៉ូដូ លក្ខណៈសម្បត្តិចៅក្រម និងអាជ្ញាកណ្ដាល។ លោកអនុ ប្រធានសហព័ន្ធ អៀ ធូ នឹងចែករំលែកបទពិសោធន៍អំពីសិល្បៈក្បាច់គុន បង្រួបង្រួម លោកគ្រូ រើន គន្ថ ច្បាប់ប្រកួត លោកគ្រូ តាំង ប៉ូហេង ចែករម្លែកបទពិសោធន៍ ក្នុងការហ្វឹកហាត់ និងគរុកោសល្យនៃការបង្ហាត់ គ្រូបង្វឹកអន្តរជាតិទាំងពីររូប នឹងផ្តល់នូវ ច្បាប់ នៃការប្រកួតស្រប តាមច្បាប់ប្រកួតអន្តរជាតិ អនុវត្តជាក់ស្ដែង ព្រមទាំងពង្រឹងសមត្ថភាព គ្រូបង្វឹក ចៅក្រមនិងអាជ្ញាកណ្ដាល។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យម នាពេលនេះ គឺជាការផ្ដល់ឱកាស ឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញ ក្នុងការត្រៀមលក្ខណៈ សម្រាប់ការរៀបចំការប្រកួតកីឡា តុងហ្គីលម៉ូដូជ្រើសរើសជើងឯក នាពេលខាងមុខនេះ ។
នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យ ទាំងអស់មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះ មានវិស័យកីឡាផងដែរ ។

បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល១០០ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឱ្យវិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ៕

Most Popular

To Top