កីឡា

Man UTD លត់ Nottingham Forest ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup

ក្រោមការដឹកនាំរបស់លោក Erik ten Hag កន្លងមកនេះទីបំផុតគេជឿជាក់ថា ក្រុមបិសាចក្រហម Man UTD កំពុងស្ថិតនៅសល់តែមួយជំហ៊ានទៀតប៉ុណ្ណោះ ដើម្បីអាចវិលទៅរកការកាន់កាប់ពានរង្វាន់សាជាថ្មី បន្ទាប់ពីបានជ័យជំនះ៣ទល់នឹង០ ទៅលើក្រុម Notting Forest ក្នុងពានរង្វាន់ Carabao Cup។

កីឡាករ Marcus Rashford គឺជាអ្នកស៊ុតបាន១គ្រាប់ដំបូងជួយឲ្យ Man UTD នាំមុខមុនហើយបន្តបន្ទាប់ ដោយកីឡាករចំណូលថ្មី Weghorst ផងនិងចុងក្រោយនៅនាទីទី៨៩ ដោយកីឡាករ Bruno Fernandes ។

ទោះបីជាយ៉ាងណាក្តី ការប្រកួតពាក់កណ្តាលនេះ មិនទាន់អាចចាត់ទុកជាជ័យជំនះ១០០ភាគរយដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រឡើយ ដោយរងចាំការប្រកួតជើងទី២រវាងក្រុមទាំងពីរ ដែលធ្វើឡើងម្តងទៀត នាថ្ងៃទី២ខែកុម្ភៈ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top