GENEVA៖ IOC បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃពុធថា ខ្លួនចង់ឲ្យក្រុមកីឡាករ-កីឡាការិនីរុស្សី ចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្នុងនាមជាអត្តពលិកអព្យាក្រឹត នៃការផ្គើននឹងការអំពាវនាវ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យដកចេញពួកគេទាំងស្រុង យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ដោយលើកឡើងពីបេសកកម្ម បង្រួបបង្រួមក្នុងអំឡុងពេលនៃសង្រ្គាម គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយថា គ្មានអត្តពលិកណាម្នាក់ គួរប្រឈមមុខនឹងការរើសអើង ដោយផ្អែកលើលិខិតឆ្លងដែន ដែលពួកគេកាន់នោះទេ។ IOC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិថា ផ្លូវសម្រាប់ការចូលរួម របស់អត្តពលិកនៃការប្រកួត ក្រោមលក្ខខណ្ឌដ៏តឹងរឹង គួរតែត្រូវបានស្វែងរកបន្ថែមទៀត ។ ប្រធាន IOC លោក Thomas Bach មិនបានធ្វើសន្និសីទសារព័ត៌មានធម្មតា របស់លោកទេបន្ទាប់ពីកិច្ចប្រជុំនោះ។
IOC បានបន្តថា ប្រទេសរុស្ស៊ីមិនត្រូវបានថ្កោលទោស ដោយផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍នោះទេ ទោះបីជាអត្តពលិកបាន គាំទ្រយ៉ាងសកម្មសង្គ្រាមនៅអ៊ុយក្រែន ប្រឈមមុខនឹងការដកចេញ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសដែលបើកក្នុងរយៈពេល ១៨ ខែក៏ដោយ។ IOC បានលើកយកឧទាហរណ៍ នៃជនជាតិយូហ្គោស្លាវីដែលប្រកួតប្រជែង ក្នុងការប្រកួតកីឡាបាសេឡូណាឆ្នាំ ១៩៩២ ថា ជាអត្តពលិកឯករាជ្យ ខណៈប្រទេសនេះស្ថិតនៅក្រោម ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កំឡុងសង្គ្រាមស៊ីវិល។
ឆន្ទៈរបស់មេដឹកនាំអូឡាំពិក ក្នុងការចូលរួមជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តយោធារបស់ខ្លួន Bealrus ទំនងជាត្រូវបានជួបជាមួយនឹងការខកចិត្ត និងកំហឹងនៅទីក្រុង Kyiv ។ លោក Zelenskyy បានលើកឡើងពីបញ្ហានេះកាលពីថ្ងៃអង្គារ បន្ទាប់ពីបាននិយាយ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron បានជួយយុទ្ធនាការសម្រាប់កីឡាអូឡាំពិក ទីក្រុងប៉ារីសនៅពេលដែលវាគឺជា បេក្ខជនដេញថ្លៃនៅឆ្នាំ ២០១៧ ។
លោក Zelenskyy បានសរសេរនៅលើគណនី Telegram របស់លោកអំពីការពិភាក្សា របស់លោកជាមួយ Macron ថា ខ្ញុំបានសង្កត់ធ្ងន់ជាពិសេសថា អត្តពលិកមកពីប្រទេសរុស្ស៊ី មិនគួរមានកន្លែងនៅក្នុងការប្រកួត កីឡាអូឡាំពិកនៅទីក្រុងប៉ារីសទេ ។
ក្រុមប្រឹក្សាភិបាលរបស់ IOC បានជួបប្រជុំគ្នាដើម្បីដាក់ចេញ នូវមុខតំណែងជាផ្លូវការមួយ បន្ទាប់ពីការប្រជុំជុំនៃសន្និសិទ កាលពីសប្តាហ៍មុនជាមួយនឹង ក្រុមមន្ត្រីអូឡាំពិក ស្ថាប័នគ្រប់គ្រងកីឡា សមាជិក IOC និងតំណាងអត្តពលិក ៕
ដោយ៖ លី ភីលីព