កីឡា

Everton បើកភ្លើងខៀវឲ្យកីឡាករវ័យក្មេង Gordon ចាកចេញក្នុងតម្លៃខ្លួន ៤៥លានផោន

មកដល់ពេលនេះកីឡាករវ័យ២១ឆ្នាំ Gordon បានខកខានក្នុងការមកចូលរួម ក្នុងការហ្វឹកហាត់ជាមួយនឹងក្លឹប Everton អស់រយៈពេល៣ដង រួចមកហើយនិងព្រមទាំងកីឡាករ Amadou Onana ផងដែរសុទ្ធតែជាអ្នកបានបំណង ក្នុងការចាកចេញពីក្លឹប។

The Goal បានអះអាងថាក្លឹប Newcastle បានធ្វើការផ្តល់កុងត្រា ដែលមានតម្លៃយ៉ាងច្រើនមួយ សម្រាប់កីឡាករ Gordon រូបនេះប៉ុន្តែមិនទាន់បានទទួល លទ្ធផលណាមួយឡើយរហូត មកដល់ពេលនេះ ទើបគេជឿជាក់ថាEverton ទំនងជាអាចបើកភ្លើងខៀវ ក្នុងការទទួលយកសំណើរនេះ។

បច្ចុប្បន្ន Newcastle មានទំរង់លេងល្អខ្លាំងណាស់ ដោយមាន៣៩ពិន្ទុ ឈរនៅលេខរៀងទី៣ មានតាមពីក្រោយក្រុម Man City និង Arsenal ដែលមានពិន្ទុរៀងគ្នា៤៥និង៥០ពិន្ទុ ដោយមានសង្ឃឹមថានឹងអាចទៅលេង Champions League ផងនៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top