កីឡា

Martinelli ព្រមព្រៀងបន្តកុងត្រាថ្មី រយៈពេលវែង

កីឡាករ Grabiel Martinelli ទីបំផុតត្រូវបានគេជឿជាក់ថា បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីបានធ្វើការចរចាគ្នា មួយរយៈពេលកន្លងមក។

កាំភ្លើងធំ Arsenal បានព្យាយាមក្នុងការ ចរចាជាមួយនឹងកីឡាករប្រេស៊ីលរូបនេះ ដើម្បីអាចបន្តវត្តមានរបស់គាត់ លេងនៅអង់គ្លេសជាច្រើនឆ្នាំបន្ថែមទៀត ទាំងដែលកីឡាករក៏ធ្លាប់បានបង្ហាញពី ការប្តេជ្ញាចិត្តក្នុងការបន្តរស់នៅទីក្រុងឡុង។

កុងត្រារបស់ថ្មីត្រូវបានគេជឿជាក់ថា នឹងមានរយៈពេលប្រមាណជា៤ឆ្នាំកន្លះ រហូតដល់ឆ្នាំ២០២៧ ហើយទោះបីជាមិនទាន់ បានចុះហត្ថលេខាក្តី ប៉ុន្តែលក្ខខណ្ឌគ្រប់យ៉ាងត្រូវបាន រៀបចំអស់រួចរាល់ហើយដែលជឿជាក់ថា ការប្រកួតនឹងត្រូវធ្វើឡើង នៅពេលខាងមុខឆាប់ៗនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top