កីឡា

ក្រុមបាល់ទាត់ Harimau Malaya អបអរសាទរលោក Hamidin ក្លាយជាក្រុមប្រឹក្សា FIFA

គូឡាឡាំពួ ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ Harimau Malaya បានអបអរសាទរ ប្រធានសមាគមបាល់ទាត់ ម៉ាឡេស៊ី (FAM) លោក Datuk Hamidin Mohd Amin បានសមាជិកក្រុមប្រឹក្សា FIFA សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៣ -២០២៧ ។

លោក Kim Pan-gon គ្រូបង្វឹកក្រុមជម្រើសជាតិ បាននិយាយក្នុងវីដេអូមួយថា យើងទាំងអស់គ្នាពិតជាមានមោទនភាព ចំពោះអ្នក ហើយសង្ឃឹមថា ការដឹកនាំរបស់អ្នកអាចនាំកីឡា បាល់ទាត់ម៉ាឡេស៊ី ទៅកាន់ស្តង់ដារពិភពលោក ។

លោក Hamidin ត្រូវបានជ្រើសរើសរួមនឹងកីឡាករ ៤ នាក់ផ្សេងទៀត ឲ្យតំណាងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ក្នុងអំឡុងសមាជលើកទី៣៣ របស់ខ្លួននៅប្រទេសបារ៉ែន កាលពីម្សិលមិញ ។ ខ្សែបម្រើ Harimau Malaya និងប្រធានក្រុម Selangor FC លោក Brendan Gan បានអបអរសាទរ Hamidin ដែលតែងតែជំរុញបាល់ទាត់ម៉ាឡេស៊ី ឲ្យអភិវឌ្ឍលើឆាកអន្តរជាតិ ។

ទន្ទឹមនឹងនេះ ជំនួយការគ្រូបង្វឹក លោក Pau Marti បានកត់សម្គាល់ថា តួនាទីថ្មី របស់លោក Hamidin គឺជាសមិទ្ធិផលដ៏អស្ចារ្យ សម្រាប់បាល់ទាត់ម៉ាឡេស៊ី ។ ខ្ញុំពិតជាមានមោទនភាពណាស់ បានក្លាយជាផ្នែកមួយ នៃគម្រោងនេះ ហើយខ្ញុំដឹងថា ក្រោមការដឹកនាំរបស់លោក Hamidin ។

ជំនួយការគ្រូបង្វឹក E. Elavarasan ជំនួយការគ្រូបង្វឹកក្រុម U-23 Juan Torres Garrido ប្រធានក្រុម Harimau Malaya Safawi Rasid ខ្សែការពារ Dion Cools និងខ្សែប្រយុទ្ធ Faisal Halim ក៏បានអបអរសាទរប្រធាន FAM ចំពោះតួនាទីថ្មីរបស់លោកនៅក្រុមប្រឹក្សា FIFA ផងដែរ។

លោក Hamidin នឹងត្រូវចូលរួមដោយ Kohzo Tashima មកពីប្រទេសជប៉ុន Mariano Areneta Jr. (ហ្វីលីពីន) Sheikh Hamad Khalifa A. A. Al Thani (កាតា) និង Yasser H. Almisehal (អារ៉ាប៊ីសាអូឌីត) ដែលនឹងធ្វើជាតំណាងរបស់ AFC ក្នុងក្រុមប្រឹក្សា FIFA ៕

Most Popular

To Top