កីឡា

ក្រុមហ៊ុនឧបត្ថម្ភ ការប្រកួតសុំទោស ចំពោះរឿងអាស្រូវ សូកប៉ាន់កីឡាអូឡាំពិក ក្រុងតូក្យូបានផ្ទុះឡើង

តូក្យូ ៖ ក្រុមហ៊ុនជប៉ុនមួយ ដែលបានចូលរួមក្នុងរឿងអាស្រូវ ពុករលួយនៅព្រឹត្តិការណ៍ ការប្រកួតកីឡាទីក្រុងតូក្យូឆ្នាំ 2020 “2020 Tokyo Olympic” បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពង្រឹងការ ត្រួតពិនិត្យ ដើម្បីការពារការប្រព្រឹត្ត ខុសបន្ថែមទៀត។

ប្រធានក្រុមហ៊ុនលោក Takeshi Natsuno បាននិយាយថា Kadokawa បានក្បត់ការជឿទុកចិត្ត សាធារណៈយ៉ាងធ្ងន់ធ្ងរ ។ លោកបានឱនក្បាល យ៉ាងជ្រាលជ្រៅជាមួយនឹង នាយកប្រតិបត្តិ២រូបទៀត ដើម្បីបង្ហាញវិប្បដិសារី ក្នុងសន្និសីទសារព័ត៌មាន ។ លោក Tsuguhiko Kadokawa ជាកូនប្រុស របស់ស្ថាបនិក ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ដោយសង្ស័យថា បានសូកប៉ាន់លោក Haruyuki Takahashi សមាជិក នៃគណៈកម្មាធិការរៀបចំ អូឡាំពិកទីក្រុងតូក្យូ ជាមួយនឹងទឹកប្រាក់ចំនួន ៦៩ លានយ៉េន ។

Kadokawa Group ត្រូវបានជ្រើសរើសជាអ្នកឧបត្ថម្ភអូឡាំពិក ហើយបានចេញផ្សាយកម្មវិធីការប្រកួត និងសៀវភៅណែនាំ។ លោក Takahashi គឺជាអតីតនាយកប្រតិបត្តិ នៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជប៉ុន Dentsu បានដើរតួយ៉ាងសំខាន់កាលឆ្នាំ ២០១៣ កីឡាអូឡាំពិកសម្រាប់ទីក្រុងតូក្យូ ហើយបន្ទាប់មកបានក្លាយជាដៃទីផ្សារ Tokyo Games ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុននិយាយថា Takahashi ត្រូវបានចាប់ខ្លួននឹងបានដោះលែងពីពន្ធនាគារ បន្ទាប់ពីត្រូវបានឃុំខ្លួនបានប្រហែល ៤ ខែ ហើយលោកកំពុងបដិសេធ ការចោទប្រកាន់អំពើពុករលួយ ។
លោកក៏ប្រឈមមុខ នឹងការចោទប្រកាន់ពីបទ ស៊ីសំណូកទាក់ទងនឹងក្រុមហ៊ុន ជាច្រើនជាប់ទាក់ទងនឹងកីឡាអូឡាំពិក ទីក្រុងតូក្យូរួមមានក្រុមហ៊ុន Aoki Holdings ជាក្រុមហ៊ុនសម្លៀកបំពាក់ដែលស្លៀកពាក់ ក្រុមអូឡាំពិករបស់ប្រទេសជប៉ុន ។

ក្រុមហ៊ុន Daiko Advertising Inc, ADK Marketing Solutions, និង Sun Arrow ដែលផលិតម៉ាស្កូតអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូមានឈ្មោះថា Miraitowa និង Someity ។ ការកាត់ក្តីណាមួយទំនងជាមានភាពយឺតយ៉ាវ ដោយសារដំណើរការ របស់តុលាការជប៉ុនមានទំនោរត្រូវបានដកចេញ ហើយមានមនុស្សជាង រាប់សិបនាក់ចូលរួម។

រដ្ឋអាជ្ញាបាននិយាយថា លោក Takahashi បានធ្វើសកម្មភាពក្នុងមធ្យោបាយ ដើម្បីអនុគ្រោះដល់ក្រុមហ៊ុន ដែលមានការឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងទៀត ទាក់ទងនឹងកីឡាអូឡាំពិកជា ថ្នូរនឹងការសំណូក ។ រដ្ឋអាជ្ញានិយាយថា ក្រៅពីរឿង អាស្រូវស៊ីសំណូក ការស៊ើបអង្កេតដាច់ដោយឡែក មួយកំពុងដំណើរការលើការដេញថ្លៃ និងការជ្រើសរើស កន្លែងសម្រាប់ព្រឹត្តិការណ៍ធ្វើតេស្តអូឡាំពិក។
ការចោទប្រកាន់ពីអំពើពុករលួយ ជុំវិញទីក្រុងតូក្យូ បានបណ្តាលឲ្យការដេញថ្លៃ ដោយទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុន សម្រាប់ការប្រកួតរដូវរងាឆ្នាំ ២០៣០ត្រូវបានផ្អាក ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីសត្រូវបានគេរាយការណ៍ថា មានទីក្រុង Salt Lake ជាបេក្ខភាពតែមួយគត់ ដើម្បីរៀបចំការប្រកួតកីឡាឆ្នាំ ២០៣០ ៕

Most Popular

To Top