ភ្នំពេញ ៖ នាថ្ងៃទី៤ ខែកុម្ភៈ ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាការ៉ាតេជ្រើសរើស ជើងឯក ប្រចាំឆ្នាំ២០២២ ” នៅសាលប្រជុំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារជាតិ ដណ្តើមមេដាយ១៣ គ្រឿង ខណៈក្រសួង មហាផ្ទៃ ដណ្តើម ៥ គ្រឿង រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំ ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ ក្រសួងការពារជាតិ ដណ្តើមមេដាយ១៣ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ចំណែកក្រុមកីឡាករ -កីឡាការិនីកីឡាការ៉ាតេក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ៥ គ្រឿងក្នុងនោះមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយ សំរិទ្ធ ១ គ្រឿង ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្លិបកីឡាការ៉ាតេ ចំនួន ២១ចូលរួម ដោយមានកីឡាករ-កីឡាការិនី២៤៨នាក់ នៅសាលប្រជុំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា ៕



