កីឡា

អត្តពលិកបងប្អូនបង្កើត ក្លាយជាអត្តពលិកកីឡា គ័រអាត្លុងដំបូង របស់ម៉ាឡេស៊ី ទៅចូលរួមការប្រកួតកីឡា SEA Games នៅកម្ពុជា

គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា អត្តពលិកឆ្នើមបងប្អូនបង្កើត Teo Zun Jet និង Teo Sze Hui នឹងក្លាយជាអត្តពលិកកីឡាគ័រអាត្លុងម៉ាឡេស៊ី ដំបូងគេ តំណាងប្រទេស ក្នុងព្រឹត្តិការណ៍ការប្រកួត SEA Games នៅកម្ពុជា បន្ទាប់ពីពួកគេ បានកក់កៅអីអង្គុយ ក្នុងការប្រកួតកីឡា Aquathlon NX113 នៅថ្ងៃនេះ ។

NX113 ត្រូវបានប្រារព្ធឡើង ជាលើកដំបូងនៅបឹង Putrajaya ហើយវាក៏ជាការប្រកួតជម្រុះសម្រាប់ SEA Games ដែលកីឡាគ័រអាត្លុង “Aquathlon” នឹងត្រូវប្រកួតជាលើកដំបូង ។ កីឡាករ Zun Jet បានឈ្នះលើវិញ្ញាសាហែលចម្ងាយ ៥០០ ម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ។
សេចក្តីប្រកាសព័ត៌មានរួម របស់សមាគមកីឡាហែលទឹកម៉ាឡេស៊ី Perbadanan Putrajaya និង Hybrid Management Sdn Bhd បានរាយការណ៍ថា កីឡាករវ័យ ១៧ ឆ្នាំ ដែលជាកីឡាករ Water polo និងជាអ្នកហែលទឹករដ្ឋគូឡាឡាំពួរ បានធ្វើឲ្យការប្រកួតល្អណាស់ ។

Zun Jet បាននិយាយថ ក្នុងនាមជាកីឡាករ Water polo មានន័យថា ខ្ញុំបានអភិវឌ្ឍសាច់ដុំជើងដ៏រឹងមាំ ហើយវាពិតជា ជួយខ្ញុំក្នុងការរត់របស់ខ្ញុំ។ ខ្ញុំអាចលឿនជាងនេះ ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងពេលវេលារបស់ខ្ញុំ ដែលទើបតែចាប់ផ្តើមហ្វឹកហាត់ សម្រាប់ការរត់ក្នុងអំឡុង ពេលបញ្ជាចលនាបញ្ជា៕

Most Popular

To Top