កីឡា

Klopp នៅតែមានជំនឿចិត្តថា គាត់ជាមនុស្សសំខាន់ របស់ Liverpool នៅឡើយ

ទំនុកចិត្តរបស់គ្រូបង្វឹក ក្លឹបហង្សក្រហម Liverpool លោក​ Jurgen Klopp នៅតែមានកម្លាំងខ្លាំង នៅឡើយទោះបីជាទទួលរងបរាជ័យ ជាបន្តបន្ទាប់ក្នុងការប្រកួត រដូវកាលនេះ ។

ទំរង់លេងរបស់ Liverpool បានធ្លាក់ដល់ចំណុចទាបបំផុត ក្រោយចាញ់ក្រុម Wolves ក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង០នៅទឹកដី Molineux កាលពីយប់ចុងសប្តាហ៍កន្លង និងក៏ជាការបរាជ័យលើកទី៧ ហើយផងដែរនៅក្នុងលីគ ។

គិតត្រឹមសប្តាហ៍ទី២១នេះ ហង្សក្រហម Liverpool ស្ថិតនៅលេខរៀងទី១០មានត្រឹមតែ២៩ពិន្ទុប៉ុណ្ណោះពីក្រោយ Chelsea ដែលមាន៣០ពិន្ទុខណៈដែល Wolves មាន២០ពិន្ទុឈរ នៅលេខរៀងទី១៥ នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top