The Mundo Deportivo បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានសម្រេចចិត្តក្នុងការចូលរួម ជាមួយនឹងក្លឹបដទៃទៀត ដើម្បីអាចនាំយកកីឡាករឆ្នើមវ័យក្មេងម្នាក់ មកពីក្លឹប Barcelona ។
ក្លឹបផ្សេងទៀត ដែលបានប្រកាសអំពីសំណើរសុំចូលរួម ជាមួយនឹងគ្នាដើម្បីចរចាកីឡាករវ័យក្មេង Ansu Fati របស់ក្លឹប Barcelona នោះមានដូចជាក្លឹប Bayern Munich និងក្លឹបមាន់ខ្នាយមាស Spurs ជាដើម។
កីឡាករវ័យ២០ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងបានល្អឡើយ ជាមួយនឹងក្លឹប Barcelona និងកំពុងធ្លាក់ទំរង់លេងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Xavi ប៉ុន្តែទីផ្សាររបស់គាត់តែមាន និងនៅតែអាចរក្សាបានលេខ១០ នៅជាមួយនឹងក្លឹបបាននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី