កីឡា

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងដូពីង ក្នុងវិស័យកីឡា ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក

ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងដូពីងក្នុងវិស័យកីឡាឆ្នាំ២០២២ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិបានសិក្សា និងស្វែងយល់សម្រាប់ត្រៀមប្រឡង យកសញ្ញបត្រ័ដើម្បីត្រៀមចូលរួមការ ប្រកួតអន្តជាតិនាពេលខាងមុខ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៤ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្ន២០២៣ នៅនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាតេក្វាន់-ដូ ITF កម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងដូពីងក្នុងវិស័យ កីឡាឆ្នាំ២០២២ គឺជាវគ្គមួយ សំខាន់ណាស់ដែល សហព័ន្ធរៀបចំឡើង សម្រាប់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទៅ តាមអ្វី ដែលសហព័ន្ធកីឡា តេក្វាន់-ដូ ITF អន្តរជាតិតម្រូវឲ្យក្រុមអត្តពលិកទំាងអស់ ត្រូវមានសញ្ញបត្រ័ ផ្នែកការប្រឆាំងដូពីង ក្នុងវិស័យកីឡានេះ ។ ប្រសិនបើគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ មិនបានសិក្សា និងមានសញ្ញបត្រ័ផ្នែកការប្រឆាំង ដូពីងក្នុងវិស័យកីឡារាល់ចូលរួ មប្រកួតកម្រិតអន្តរជាតិ គេមិនអនុញ្ញាតឲ្យចូលរួមឡើយ ។

លោកអគ្គលេខាធិការបន្តថា ចំណុចទី២ ការបណ្តុះបណ្តាលនេះមានសារសំខាន់ ចំពោះក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF ដើម្បីឲ្យពួកគាត់យល់ដឹង កាន់តែច្បាស់ថា សារធាតុអ្វីអាចប្រើប្រាស់ ហើយសារធាតុអ្វីមិន អាចប្រើប្រាស់ ដើម្បីជៀសវាងនូវចំណុចមិនល្អ ដូចជាមុនពេល ឬក្រោយប្រកួតគេធ្វើតេស្តិ៍ រកឃើញសារធាតុហាមឃាតក្នុងកីឡា ។ ហើយការឃើញសារធាតុហាមឃាត ក្នុងកីឡា ធ្វើឲ្យយើងខាតបង់អត្តពលិក (ដកចេញពីការប្រកួត) ជាពិសេសធ្វើឲ្យប៉ះពាល់ ដល់មុខមាត់ប្រទេសជាតិ ទំាងមូលទៀតផង ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេសកម្ពុជាជាសមាជិកនៃ អង្គការប្រឆាំងសារធាតុហាមឃាត ក្នុងកីឡាពិភពលោក “WADA” ដូច្នេះទើបសហព័ន្ធរៀបចំវគ្គ ដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនីកីឡា តេក្វាន់-ដូ ITF ត្រូវចេះការពារខ្លួនឯង ក្នុងប្រើប្រាស់សរធាតុហាមឃាតក្នុងកីឡា ដើម្បីឲ្យពួកគេមានភាពជឿជាក់ក្នុងខ្លួន ៕

Most Popular

To Top