ទោះបីជាអាចរកគ្រាប់បាល់បានទៅដល់២៥គ្រាប់ក្តីក្នុងពេលវេលារដូវកាលថ្មីនេះនៅលីគកំពូលអង់គ្លេសប៉ុន្តែកីឡាករ Haaland យប់មិញនេះមិនអាចជួយអ្វីបានដល់ក្រុមដែលបរាជ័យក្រោមស្នាដៃរបស់របស់ Spurs បានឡើយ។
Man City ចាញ់ Spurs ក្នុងលទ្ធផល១ទល់នឹង០ប៉ុន្តែ Haaland ក្រៅតែពីមិនអាចជួយអ្វីដែលក្រុមបានហើយនោះសូម្បីតែអាចស៊ុតចេញមួយជើងក៏មិបានដែរហើយវាគឺជាកំណត់ត្រាដ៏អាក្រក់របស់កីឡាករផ្ទាល់តែម្តងតាំងតែពីឆ្នាំ២០២០ដោយមិនអាចស៊ុតចេញបានសោះក្នុងការប្រកួត។
អតីតកីឡាករឆ្នើមរបស់ Liverpool លោក Carragher បានលើកឡើងថា Man City មិនទាន់គ្រប់គ្រាន់អាចបំពេញទំរង់លេងតាមស្ទីលលេងរបស់ Haaland បាននៅឡើយហើយជឿជាក់ថា Haaland ត្រូវការក្រុមថ្មីដើម្បីអាចធ្វើឲ្យកម្រិតលេងរបស់ខ្លួនកាន់តែខ្លាំងក្លាជាងនេះ៕
ប្រែសម្រួល៖ស៊ុនលី