កីឡា

Carragher ថា​អ្នក​ស្និទ្ធ​ Liverpool ​ជឿ​ថា​​ ក្រុម​នេះ ​នឹង​ឈ្នះ​លីគ​បាន​

លោក Jamie Carragher ​បាន​និយាយ​ថា ​អ្នក​ដែល​ស្គាល់​និង​ស្និទ្ធ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ​ជឿ​ជាក់​ថា​នៅ​ឆ្នាំ​នេះ ​ក្រុម​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​បាន​ ។

​ក្រុម​របស់​លោក Jurgen Klopp ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០។ ​ដោយ​២​គ្រាប់​នោះ​ដែរ ​សម្រេច​បាន​ដោយ​កីឡាករ Diogo Jota ​នាទី​៥៤ ​និង Roberto Firmino ​នៅ​នាទី​៦២។ ​ជ័យជម្នះ​នេះ​ដែរ ​ល្មម​សម្រាប់​ឱ្យ​ក្រុម Liverpool ​យក​៣​ពិន្ទុ​បន្ថែម​ទៀត ​និង​ឡើង​ទៅ​កៀក​ក្រុម​កំពូល​តារាង Manchester City ​មែនទែន​ហើយ។ ​គម្លាត​របស់​ពួកគេ​នៅ​ពេល​នេះ ​សល់​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​ក្រុម​ទាំង​ពីរ​ក៏​នៅ​ប៉ះ​គ្នា​ប្រកួត​ខាង​មុខ​ទៀត​ដែរ។

​ដោយសារ​តែ​មាន​ឱកាស​នេះ​ហើយ ​ទើប​បាន​ជា​លោក Jamie Carragher ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​គ្រប់​គ្នា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្លឹប Liverpool ​នឹង​ជឿ​ថា​ពួកគេ​អាច​ឈ្នះ​ពាន​បាន។ វា​ជា​ពេល​ដំបូង​ដែល​ខ្ញុំ​គិត​ថា​អាច​ធ្វើ​បាន​នា​រដូវ​កាល​នេះ។ ​កន្លង​មក​ខ្ញុំ​តែង​គិត​ជា​និច្ច​ថា​វា​ជា​ឆ្នាំ​របស់ Man City ​ហើយ តែ​ពេល​នេះ​ពួកគេ​នៅ​លើស​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។ អ្វី​ដែល Liverpool ​កំពុង​មាន ​និង​ប្រកួត​ខាង​មុខ ​ពួកគេ​នឹង​អាច​ឡើង​ទៅ​កំពូល​តារាង​បាន”៕ ​

Most Popular

To Top