ក្រុមហ៊ុនជប៉ុន Honda នឹងចាប់ផ្តើមផលិតប្រព័ន្ធចំហេះអ៊ីដ្រូសែនថ្មីមួយដែលជាប្រព័ន្ធគ្មានការបញ្ចេញផ្សែងមួយទៀត សម្រាប់បំពាក់លើរថយន្តរបស់ខ្លួន ដោយចាប់ដៃគ្នាជាមួយក្រុមហ៊ុនអាមេរិក GM។
![](https://lookingtoday.com/wp-content/uploads/2023/02/138-1024x576.jpg)
ប្រព័ន្ធអ៊ីដ្រូសែនថ្មីនេះ ទំនងជាត្រូវបំពាក់លើរថយន្ត CR-V មុនគេ ដែលជាម៉ូឌែលដ៏ពេញនិយមរបស់ Honda ហើយគ្រោងដាក់លក់ប្រទេសជប៉ុន និងអាមេរិកខាងជើង ក្នុងអំឡុងឆ្នាំ២០២៤។
![](https://lookingtoday.com/wp-content/uploads/2023/02/137-1024x677.png)
មិនត្រឹមតែសម្រាប់ប្រភេទរថយន្តគ្រួសារប៉ុណ្ណោះទេ Honda នឹងពង្រីកដាក់ថាមពលអ៊ីដ្រូសែនលើរាល់ផលិតផលចល័តរបស់ខ្លួនទាំងអស់ រាប់ចាប់តាំងពីម៉ូតូ រហូតដល់រថយន្តដឹកទំនិញធុនធ្ងន់ ក៏ដូចជាឧបករណ៍សំណង់ និងគ្រឿងចក្រផងដែរ។
![](https://lookingtoday.com/wp-content/uploads/2023/02/136-1024x569.png)
ចំពោះថាមពលអ៊ីដ្រូសែននេះដែរ Honda អះអាងថា បច្ចេកវិទ្យានេះនឹងជួយដល់វិស័យអវកាសទៀតផង ដែលអនុញ្ញាតឱ្យថាមពល និងខ្យល់ដកដង្ហើម ត្រូវបានផលិតក្នុងទីអវកាស មិនចាំបាច់ដឹកចេញពីផែនដីនោះទេ។
![](https://lookingtoday.com/wp-content/uploads/2023/02/135-1024x559.png)
ជំហានដំបូង Honda គ្រោងលក់ប្រព័ន្ធចំហេះអ៊ីដ្រូសែននេះ ចំនួន ២ពាន់យូនីត ត្រឹមពាក់កណ្តាលទសវត្សរ៍២០២០នេះ ហើយនឹងបង្កើនដល់ ៦ម៉ឺនយូនីត ត្រឹមឆ្នាំ២០៣០៕ Source: Sabay
![](https://lookingtoday.com/wp-content/uploads/2023/02/134-1024x683.png)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)