ចាប់តាំងពីសតវត្សទី២១មក មានតែកីឡាករ ២រូបទេ ដែលឈ្នះពាន World Cup និងពាន UEFA Champions League ក្នុងឆ្នាំតែមួយ ។ កីឡាករទាំងពីរនោះគឺ ខ្សែការពារស្លាបប្រេស៊ីល Roberto Carlos និងខ្សែការពារកណ្ដាលបារាំង កីឡាករ Raphael Varane ។

ជារឿងគួរឱ្យចាប់អារម្មណ៍ដែរ កីឡាករទាំងពីរនេះឈ្នះ UEFA Champions League ជាមួយក្លឹប Real Madrid ដោយ Roberto Carlos ឈ្នះនៅឆ្នាំ២០០២ និង Varane ឈ្នះនៅឆ្នាំ២០១៨ ។
វីរបុរសជម្រើសជាតិប្រេស៊ីល ជួយប្រេស៊ីលឱ្យឈ្នះពាន World Cup ឆ្នាំ២០០២ នៅស្រុកជប៉ុន ដោយកាលនោះប្រេស៊ីល យកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-០។ ចំណែកឯ Varane វិញជួយបារាំង ឱ្យឈ្នះក្រូអាតក្នុងលទ្ធផល ៤-២ នៅប្រទេសរុស្ស៊ី ៕
