កីឡា

Chelsea សុខចិត្តទូទាត់ប្រាក់កម្រៃ ទាំងអស់របស់ Aubameyang 

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបញ្ជាក់ហើយថានឹងធ្វើការទូទាត់ប្រាក់កម្រៃ របស់កីឡាករ Aubameyang ទាំងអស់ ដែលនៅសេសសល់ក្នុងកុងត្រា ដើម្បីឲ្យកីឡាកររូបនេះអាចផ្ទេរទៅលេងនៅអាមេរិកបាន។

តាមផែនការ Aubameyang នឹងត្រូវផ្ទេរទៅលេង ជាមួយនឹងក្លឹបលីគកំពូលអាមេរិក Los Angeles FC ក្រោយការមកដល់នៃកីឡាករចំណូលថ្មីៗជាច្រើនរបស់ Chelsea ទាំងដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅសល់កុងត្រាមួយចំនួនក្តី។

គេជឿជាក់ថាបច្ចុប្បន្នកីឡាកររូបនេះ កំពុងទទួលបានប្រាក់កម្រៃប្រមាណ ជា១៦ម៉ឺនផោ ក្នុងមួយសប្តាហ៍ទោះបីជាទើបបានបង្ហាញខ្លួនឲ្យ Chelsea បាន១៧ដងនិងរកបាន៣គ្រាប់បាល់ប៉ុណ្ណោះក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top