កីឡា

Chelsea និង LAFC ព្រមព្រៀងលើកុងត្រារបស់ Aubameyang

ទីបំផុតក្លឹបតោខៀវ Chelsea និងក្លឹបលីគកំពូលអាមេរិក Los Angeles FC បានឈានទៅដល់ការចុះកុងត្រា រវាងគ្នាហើយដើម្បីធ្វើការដោះដូរកីឡាករ Pierre Emerick Aubameyang ឲ្យបាននៅក្នុងខែនេះ។

កីឡាករអន្តរជាតិសញ្ជាតិហ្គាបុងរូបនេះ មិនមានឈ្មោះ នៅក្នុងបញ្ជីរបស់ក្លឹបតោខៀវ Chelsea ទៀតឡើយជាពិសេស ក្នុងពេលដែលមានវត្តមានមកដល់នៃកីឡាករថ្មី ទាំងដែលកុងត្រារបស់គាត់នៅសល់មួយចំនួនទៀតផង។

មានការចេញផ្សាយមួយចំនួនបានអះអាងហើយថា ក្លឹបបានយល់ព្រមទូទាត់ប្រាក់ខែទាំងអស់របស់គាត់ ដែលនៅសេសសល់ដើម្បីអាចឲ្យគាត់ចាកចេញ ទៅលេងនៅអាមេរិកបាន។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញខ្លួន ត្រឹមតែ១៧ដងប៉ុណ្ណោះ បន្ទាប់ពីបានផ្ទេរមកចូលរួម Chelsea ពីក្លឹប Barcelona ហើយរកបាន៣គ្រាប់គត់ជូនក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top