កីឡា

Arsenal ចូលរួមដេញថ្លៃ កីឡាករខ្សែបម្រើឆ្នើមរបស់ Juventus

The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលរួមចុះឈ្មោះនៅក្នុងបញ្ជីក្លឹប ដែលត្រូវចរចាជាមួយនឹងកីឡាករខ្សែបម្រើឆ្នើម Manuel Locatelliដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus។

កីឡាករសញ្ជាតិអ៊ីតាលីរូបនេះត្រូវបាន Juventus ចុះកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល២ឆ្នាំពីក្លឹប Sassuolo កាលពីឆ្នាំ២០២១ជាមួយនឹងជម្រើស ក្នុងការទិញយកគាត់ដាច់ពីក្លឹប ក្នុងតម្លៃ៣២លានផោននៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក្តីមិនទាន់បានចុះកុងត្រាផ្លូវការផង ពេលនេះ Juventus កំពុងទទួលបានសំណើរជាច្រើន ពីក្លឹបនៅអឺរ៉ុបដែលក្នុងនោះចុងក្រោយគឺមានទាំងក្លឹបកាំភ្លើងធំ Arsenal នេះផងដែរ៕ ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top