កីឡា

ក្រុមកីឡាតេក្វាន់ដូម៉ាឡេស៊ី កំណត់យកមេដាយមាស ២គ្រឿង SEA Games នៅកម្ពុជា

គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា កីឡាតេក្វាន់ដូម៉ាឡេស៊ី (TM) មានទំនុកចិត្តក្នុងការដណ្ដើមបានមេដាយមាសចំនួន ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជានាខែឧសភានេះ។

អគ្គលេខាធិកា TM លោក R. Dhanaraj បាននិយាយថា គោលដៅជាក់ស្តែងនឹងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងការលេងពីមុនរបស់ក្រុម ដោយបានឈ្នះមេដាយមាស ១ គ្រឿងប្រាក់ ២ គ្រឿង និងសំរឹទ្ធ ៥ គ្រឿងនាឆ្នាំ ២០១៩ និងមាសគ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ៣ គ្រឿងកាលឆ្នាំ ២០២២។

លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការការងារកីឡានៅក្រុមប្រឹក្សាកីឡាជាតិនៅទីក្រុង Bukit Jalil ថា TM ក៏កំពុងកំណត់គោលដៅមេដាយប្រាក់ និងសំរឹទ្ធចំនួន ៣ សម្រាប់ការប្រកួតនេះផងដែរ។ ក្រុមនឹងប្រកួតក្នុងព្រឹត្តិការណ៍ចំនួន ១៥ ក្នុងចំណោម ២៤ វិញ្ញាសានៃការប្រកួត២ឆ្នាំ ហើយការត្រៀមខ្លួន កំពុងត្រូវបានធ្វើឡើង ក្នុងបញ្ជីកីឡាករពេញលេញ មុននឹងត្រូវបញ្ចប់នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ។

TM មិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះមានការប្រកួតជើងឯកថ្នាក់ជាតិនឹងធ្វើឡើងនៅពាក់កណ្តាលខែនេះ។ ពីទីនោះយើងនឹងវាយតម្លៃសមត្ថភាពរបស់ពួកគេមុននឹងសម្រេចចិត្តជ្រើសរើសអត្តពលិកល្អបំផុតសម្រាប់ SEA GAMES ។

លោកបានបន្តថា អ្នកដែលត្រូវបានជ្រើសរើសនឹងឆ្លងកាត់ការត្រៀមខ្លួនមុនការប្រកួតក្នុងខែមីនា បន្ទាប់មកដោយការបោះជំរំហ្វឹកហាត់រយៈពេល ៦ សប្តាហ៍ក្នុងប្រទេសកូរ៉េខាងត្បូង មុននឹងធ្វើដំណើរមកប្រទេសកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top