ស្វីស ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានរុញច្រានប្រឆាំង នឹង អភិបាលក្រុងប៉ារីស កាលពីថ្ងៃពុធដោយទទូចថា គ្មានផែនការ សម្រាប់គណៈប្រតិភូរុស្ស៊ី ឬបេឡារុស្ស នៅព្រឹត្តិការណ៍ កីឡាអូឡាំពិកឆ្នាំ ២០២៤ ខណៈការ ទទួលស្គាល់ថា អត្តពលិកមួយ ចំនួនមកពីប្រទេសទាំងនោះ អាចត្រូវបានស្វាគមន៍ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីថ្លែងការណ៍របស់ IOC បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បាននិយាយថា គ្មានជនជាតិរុស្សី ឬបេឡារុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំក្រោយ ដោយសារពួកគេជាប់ពាក់ព័ន្ធ នៅសង្គ្រាមនៅអ៊ុយក្រែន ។
មេដឹកនាំអូឡាំពិក បានកំណត់ផ្លូវសម្រាប់ អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សមិនបានគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាម ដើម្បីព្យាយាមជម្រុះ និងប្រកួតប្រជែង ជាអត្តពលិកអព្យាក្រឹត ដោយគ្មានអត្តសញ្ញាណជាតិ ដូចជាឯកសណ្ឋានក្រុម ទង់ជាតិ និងភ្លេង ។
លោក Hidalgo បាននិយាយ កាលពីថ្ងៃអង្គារថា វាមិនអាចទៅរួចទេក្នុងការធ្វើព្យុហយាត្រាដូចជាគ្មានអ្វីកើតឡើងនោះទេ ដើម្បីឲ្យមានគណៈប្រតិភូ មកទីក្រុងប៉ារីស ខណៈគ្រាប់បែកនៅតែបន្តធ្លាក់មកលើអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy រួមជាមួយនឹងមេដឹកនាំកីឡា និងអត្តពលិកជាច្រើន នាក់ បាននិយាយជាប់លាប់ថា គូប្រជែងមានសក្តានុពលទាំងអស់ មកពីប្រទេសរុស្ស៊ី ឬបេឡារុស្ស គួរតែត្រូវបានហាម ឃាត់ពីទីក្រុងប៉ារីស ដោយពង្រីកការសម្រេចចិត្ត ដែលត្រូវបានអនុវត្តនៅក្នុងកីឡាអូឡាំពិក ភាគច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃសង្រ្គាមដែល ចាប់ផ្តើមកាលពីខែកុម្ភៈ។
ស្ថាប័នអូឡាំពិក និងសមាជិកសភាក្នុងតំបន់បាល់ទិក និង Nordic នៃទ្វីបអឺរ៉ុបក៏បានគាំទ្រជាសាធារណៈដល់អ៊ុយក្រែនក្នុងការឈរប្រឆាំងនឹងផ្លូវ ដែល IOC ពេញចិត្ត។ ពួកគេបាន ព្រមានអំពីការ ធ្វើពហិការអាចកើតមាន ហើយត្រូវបានគេរំពឹងថា នឹងចូលរួមការអំពាវនាវ តាមអ៊ីនធើណេត របស់រដ្ឋមន្ត្រីកីឡា កាលពីថ្ងៃសុក្ររៀបចំដោយរដ្ឋាភិបាល អង់គ្លេស។
អត្តពលិករុស្ស៊ីបានជៀស វាងការត្រូវបានហាមឃាត់ទាំងស្រុងពីព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន៤ កន្លងមកមានតាំងពីឆ្នាំ ២០១៦ ដោយសាររឿងអាស្រូវ នៃសារធាតុហាមឃាតក្នុងកីឡាគាំទ្រដោយរដ្ឋ ។ អូឡាំពិកបីលើកមុន ពួកគេបានប្រកួតដោយគ្មាន អត្តសញ្ញាណជាតិរបស់ពួកគេ ប៉ុន្តែក្នុងឯកសណ្ឋានដែលកំណត់អត្តសញ្ញាណ យ៉ាងច្បាស់ថា ពួកគេជាជនជាតិរុស្ស៊ី៕