យោងតាមការអះអាងចេញផ្សាយដោយ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Youri Tielemans នឹងនៅតែអាចមាន ឱកាសក្នុងការចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំនៅឡើយនៅរដូវក្តៅខាងមុខនេះ។
កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Leicester City រូបនេះនឹងមិនអាចមើលឃើញការបន្តកុងត្រាថ្មីជាមួយ នឹងក្លឹបទៀតឡើយ នៅក្រោយបញ្ចប់ខែមិថុនាហើយជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal នឹងនៅតែអាចធ្វើការងារ ដើម្បីព្យាយាមចចារនាំយកកីឡាកររូបនេះមករួមក្លឹប។
បច្ចុប្បន្ន Arsenal កំពុងបន្តស្ថិតនៅលេខរៀងទី១ នៃកំពូលតារាងអង់គ្លេសនៅឡើយខណៈដែលមាន៥១ពិន្ទុហើយ ជឿជាក់ថាទោះបីជាមិនអាចលើកពានអង់គ្លេសក្នុងករណីណាក្តីប៉ុន្តែ Arsenal នឹងអាចមានសិទ្ធទៅលេងយ៉ាង ហោចណាស់ពាន Champions League ជាមិនខានរដូវកាលក្រោយគឺជាអ្វីដែលជាក្តីប្រាថ្នារបស់ Tielemansផងដែរ៕
ប្រែសម្រួល៖ស៊ុនលី