កីឡា

Man UTD លត់ម្ចាស់ផ្ទះ Leeds ក្នុងលទ្ធផល២ទល់នឹង០

ម្ចាស់ផ្ទះ Leeds UTD យប់មិញនេះមិនអាចធ្វើអ្វីក្រុមកំពុងឡើង ជើងបិសាចក្រហម Man UTD ឡើយដោយបានបញ្ចប់ ការប្រកួតទៅត្រឹមលទ្ធផល បរាជ័យក្នុងទឹកដីខ្លួនឯង ។

Leeds គ្រប់គ្រងបាល់ បានតែ៣៣ភាគរយប៉ុណ្ណោះ ហើយស៊ុតចេញបាន១៦ដង និងចំគោលដៅ៦ដង ខណៈដែលក្រុមភ្ញៀវ Man UTD ស៊ុតចេញពី១១ដងចំគោលដៅ៥ដង តែគ្រាប់បញ្ចូលទី មានទៅដល់២គ្រាប់។

គ្រាប់ទី១កើតឡើងដោយកីឡាករ Marcus Rashford នៅនាទីទី៨០ ខណៈដែលគ្រាប់បាល់ទី២ បានកើតឡើងមិនដល់៥នាទីឡើយ ដោយកីឡាករវ័យក្មេង Garnacho ។

លទ្ធផលសប្តាហ៍នេះធ្វើឲ្យ Man UTD យកបាន៣ពិន្ទុងាយៗ ឡើងទៅលេខរៀងទី៣ បណ្តោះអាសន្នក្នុងតារាងមាន៤៦ពិន្ទុ តាមពីក្រោយក្រុមលេខរៀងទី២​គឺ Man City ដែលមាន៤៨ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top