កីឡា

ប្រធានអូឡាំពិក លោក Bach ៖ លោកនឹងចែករម្លែកទុក្ខសោក និងទុក្ខវេទនា របស់អត្តពលិក អ៊ុយក្រែន

បារាំង ៖ ប្រធានអូឡាំពិក លោក Thomas Bach បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានចែករម្លែក “ទុក្ខសោក និងទុក្ខវេទនា របស់មនុស្ស” របស់អត្តពលិក អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ប្រសិនបើវាមិនអាស្រ័យ លើរដ្ឋាភិបាលបុគ្គល ក្នុងការសម្រេចចិត្តថា អ្នកណាចូលរួម ក្នុងការប្រកួតកីឡាអន្តរជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អត្តពលិកអ៊ុយក្រែន លោក Bach បាននិយាយនៅក្រៅព្រឹត្តិការណ៍កីឡា ជិះស្គីពិភពលោកថា ដឹងទេថា យើងចែករម្លែកទុក្ខសោក ទុក្ខវេទនារបស់មនុស្សជាតិ និង កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលយើងកំពុងធ្វើដើម្បីជួយពួកគេប៉ុណ្ណា បន្ទាប់ពីការលុក លុយ របស់រុស្ស៊ីម កលើប្រទេសរបស់ពួកគេអស់ រយៈពេលជិត ១២ ខែកន្លងទៅ ។ លោក Bach បានបន្ថែមថា វាមិនអាស្រ័យលើរដ្ឋាភិបាល ក្នុងការសម្រេចចិត្តថា អ្នកណាអាចចូលរួម ក្នុងការប្រកួតកីឡាណាមួយនោះទេ ព្រោះនេះនឹងជាការបញ្ចប់ នៃការប្រកួតកីឡាអន្តរជាតិ និងការប្រកួតជើងឯក ពិភពលោក និងកីឡាអូឡាំពិក ដូចដែលយើងដឹងស្រាប់ហើយ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឲ្យធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រសិនបើអត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឲ្យចូលរួមនោះ បាននិយាយកាលពីថ្ងៃសុក្រថា វត្តមានរបស់ពួកគេនឹងក្លាយ ជាការបង្ហាញនៃអំពើហិង្សា។ អ៊ុយក្រែនបានប្រតិកម្ម យ៉ាងខឹងសម្បារ ចំពោះការប្រកាសរបស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិកាលពីខែមុន ថា ខ្លួនកំពុងស្វែងរកផ្លូវ ដើម្បីអនុញ្ញាតឲ្យ គូប្រជែងរុស្ស៊ី និងបេឡារុស្សចូលរួមក្នុងការប្រកួតកីឡាប៉ារីស ក្រោមទង់ជាតិអព្យាក្រឹត ។

ទីក្រុង Kyiv បារម្ភថា លោកប្រធានាធិបតី Vladimir Putin ដែលកងកម្លាំង របស់ពួកគេនឹងឈានចូលឆ្នាំទី២ នៃការឈ្លាន ពានអ៊ុយក្រែន នឹងស្វែងរកផលប្រយោជន៍ នយោបាយពីការចូលរួមរបស់ប្រជាជនរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំក្រោយ ។ ប្រធាន IOC លោក Bach បានពណ៌នាការអំពាវនាវ របស់អ៊ុយក្រែនឲ្យធ្វើពហិការ ការប្រកួតកីឡានេះថា ផ្ទុយទៅនឹងគោលការណ៍ ដែលយើងឈរ សម្រាប់សន្តិភាព។ លោក Bach បាននិយាយកាលពីថ្ងៃអាទិត្យថា បេសកកម្មរបស់យើងគឺជាបេសកកម្មសន្តិភាព។ ប្រវត្តិសាស្ត្រនឹងបង្ហាញថាអ្នកណាកំពុងធ្វើអ្វីច្រើនជាងដើម្បីសន្តិភាព អ្នកដែលព្យាយាមរក្សាទំនាក់ទំនង បើកចំហរ និងអ្នកដែលចង់ផ្តាច់ខ្លួន និងបែងចែកតួនាទី របស់យើងគឺធ្វើឲ្យមនុស្សរួមគ្នា ៕

Most Popular

To Top