៣គ្រាប់ដោយ Man City ក្នុងនាមជាម្ចាស់ផ្ទះសមល្មម ឲ្យក្រុមយកបាន៣ពិន្ទុងាយៗ លើក្រុមភ្ញៀវ Aston Villa ដើម្បីឡើងទៅលេខរៀងទី២ បណ្តោះអាសន្ន ក្នុងតារាងកំពូលអង់គ្លេស ។
គ្រាប់ទី១កើតឡើងដោយកីឡាករ Rodri នៅនាទីទី៤ នៃការប្រកួតនិងបន្ត១គ្រាប់ទៀត មុនចង់តង់ទីនាទីទី៣៩ ដោយកីឡាករ Gundogan ហើយមួយគ្រាប់ចុងក្រោយ ដោយកីឡាករ Mahrez នៅនាទីទី៤៥បូក១ ។
ដោយឡែកក្រុមភ្ញៀវ បានព្យាយាមយ៉ាងខ្លាំងក្លាដែរ ដើម្បីអាចរកគ្រាប់បាលមកវិញ ទើបបានសម្រេចនៅនាទីទី៦១ ដោយកីឡាករ Watkins ប៉ុន្តែមិនអាច ធ្វើអ្វីបន្ថែមលើសនេះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី