កីឡា

Leicester City កំពុងមានសំពាធ ជាមួយនឹងកុងត្រារបស់ Maddison

The Telegraph ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Leicester City កំពុងមានសំពាធយ៉ាងខ្លាំង ក្នុងការថែរក្សាកីឡាករឆ្នើមពាក់លេខ១០ម្នាក់ ពីក្លឹបធំៗនៅអង់គ្លេស។

Leicester City បានជឿជាក់ថានៅពេលនេះ មានក្លឹបធំៗដូចជា Newcastle និង Spurs ជាដើមផងកំពុងចាប់អារម្មណ៍ ជាមួយនឹងកុងត្រារបស់កីឡាករ James Maddison ខ្លាំងមែនទែន។

កុងត្រាថ្មីមិនបានធ្វើឡើង ខណៈដែលកីឡាករអង់គ្លេសរូបនេះ នៅសល់ពេលវេលាត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ហើយជឿជាក់ថាបើមិនអាចចុះកុងត្រាថ្មី កីឡាកររូបនេះនឹងក្លាយទៅជាគោលដៅដ៏ពេញនិយម ជាមិនខាននៅរដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top