លោក Thierry Henry ត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមរៀបចំខ្លួនរួចរាល់ហើយ ដើម្បីអាចវិលត្រឡប់មកកាន់អាជីពជាគ្រូបង្វឹកវិញ ហើយក្នុងនោះកំពុងពិចារណាការងារ នៅលីគកំពូលរបស់អាមេរិក ឬតំណែងជាគ្រូបង្វឹកជម្រើសជាតិអាមេរិក ដែលកំពុងទំនេរនោះតែម្តង។
មកដល់ពេលនេះគ្រប់គ្នាបានដឹងថា លោក Henry គឺជាបុគ្គលម្នាក់ដែលមានការសាកសមបំផុត ជាមួយនឹងតំណែងនេះ ពីព្រោះថាគាត់ស្វែងយល់ និងដឹងច្បាស់អំពីស្ថានភាពបាល់ទាត់របស់អាមេរិក និងបាល់ទាត់នៅអឺរ៉ុប ព្រមទាំងលីគនិងក្រុមជម្រើសជាតិផងដែរ។
អតីតកីឡាករឆ្នើមរបស់ Arsenal និង Barcelona រូបនេះធ្លាប់លេងនៅលីគកំពូលអាមេរិក ជាមួយនឹងក្លឹប New York Red Bull មុនពេលដែលទៅដឹកនាំក្លឹប CF Montreal នៅលីគកំពូលអាមេរិកដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី