កីឡា

Man UTD ពិចារណា Dumfries ប្រជែងជាមួយនឹង Arsenal

ទាំងបិសាចក្រហម Man UTD និងកាំភ្លើងធំ Arsenal សុទ្ធតែត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិចារណានិងកំពុងចរចា ជាមួយនឹងកីឡាករខ្សែការពារស្លា Denzel Dumfries ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប នៅលីគកំពូលអ៊ីតាលី។

The Goal ជឿជាក់ថាក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះ នឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងរដូវក្តៅខាងមុខ នៅពេលដែលឱកាសមកដល់ហើយជឿជាក់ថាម្ចាស់ក្លឹប នឹងមិនខ្វះខាតលុយដើម្បីចំណាយឲ្យ Dumfries ឡើយ។

Dumfries បច្ចុប្បន្នបន្តលេងក្នុងនាមជាកីឡាករខ្សែការពារស្លាបស្តាំ តាំងតែពីចាប់ផ្តើមបាល់ទាត់អាជីព ប៉ុន្តែក៏អាចលេងក្នុងតំណែងប្រយុទ្ធខាងមុខផងដែរ ហើយរដូវកាលកន្លងមកនេះកីឡាករវ័យ២៦ឆ្នាំ សញ្ជាតិហូឡង់រូបនេះ បានបង្ហាញខ្លួនឲ្យក្លឹបបាន១៩ដង ជាប់គ្នាមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top