យោងតាមការចេញផ្សាយរបស់ The Marca បានឲ្យដឹងថាក្លឹបតោខៀវ Chelsea មានបំណងចង់រក្សាទុកកីឡាករ Joao Felix ខណៈដែលកុងត្រានៅពេលនេះ ត្រឹមជាកីឡាករខ្ចីជើងពីក្លឹប AT Madrid ក្តីហើយកំពុងព្យាយាមបញ្ចុះបញ្ចូល កីឡាកររូបនេះឲ្យបន្តលេងនៅ Stamford bridge។
មិនខ្វល់តែកីឡាករនេះបានបង្ហាញខ្លួន ជាមួយនឹងរបាយការណ៍ដ៏អាក្រក់ រួចទៅហើយបូករួមទាំងការពិន័យដោយ FIFA ព្រមទាំងកាតក្រហមផងប៉ុន្តែគេជឿជាក់ថា Chelsea នឹងបន្តរក្សាកីឡាកររូបនេះតាមរយៈការ ដោះដូរកីឡាករអង់គ្លេស Mount ទៅឲ្យ AT Madrid ។
បង្ហាញខ្លួនប៉ុន្មានប្រកួតកីឡាករ Felix រកគ្រាប់បាល់ដំបូងបានតែ ១គ្រាប់ប៉ុណ្ណោះប៉ុន្តែប្រធានក្លឹបលោក Todd Boehly ម្ចាស់ក្លឹបជនជាតិអាមេរិក នឹងបញ្ចេញថវិកាមួយចំនួនបូករួមទាំង កីឡាករចាស់ៗរបស់ខ្លួនផងធ្វើយ៉ាងណា រក្សាកីឡាករប៉ទុយហ្គាល់រូបនេះឲ្យបាននៅ Stamford Bridge៕
ប្រែសម្រួល៖ ស៊ុន លី