កីឡា

Thiago Silva ចេញមុខការពារពាក្យរិះគន់ ទៅលើកីឡាករ Enzo

កីឡាករខ្សែការពារ Thiago Silva កាលពីថ្ងៃម្សិលមិញនេះ បានចេញមកបង្ហាញនូវអារម្មណ៍ ខឹងសំបារជាមួយនឹងក្រុមអ្នករិះគន់ មិត្តរួមក្លឹបរបស់ខ្លួនគឺកីឡាករចំណូលថ្មី Enzo Fernandez ជាពិសេសនៅក្រោយបញ្ចប់ការប្រកួត Champions League បរាជ័យទៅលើក្រុម Dortmud។

កីឡាករចំណូលថ្មីរបស់ក្លឹប ដែលមានតម្លៃប្រមាណជា ១០៧លានផោនរូបនេះ បានចូលរួមជាមួយនឹង Stamford bridge កាលពីខែមករា ប៉ុន្តែការបង្ហាញខ្លួនរបស់កីឡាករ ហាក់បានត្រឹមលទ្ធផលទទួលបាន នូវការរិះគន់ជាច្រើនពីក្រុមអ្នកគាំទ្រ និងកាន់តែខ្លាំងជាពិសេសក្រោយ ការបរាជ័យក្នុងលទ្ធផល ១ទល់នឹង០ ជាមួយនឹងក្រុម Dortmund។

នៅលើបណ្តាញសង្គម Silva បានសរសេរថា៖ ពិតជាខ្វះការគោរពពេកហើយចំពោះកីឡាករ Enzo ហើយអ្នកគ្រប់គ្នាគួរតែយកចិត្តទុកដាក់ ចំពោះកិច្ចការងាររបស់ខ្លួនឯងវិញទៅ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top