កីឡា

ប្រពន្ធរបស់ Silva ចេញមករារាំង ពាក្យរិះគន់​ របស់ក្រុមអ្នកគាំទ្រ

ប្រពន្ធរបស់កីឡាករខ្សែការពារ Thiago Silva នៅថ្ងៃនេះបានចេញមកធ្វើការបដិសេធ ចំពោះការរិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយលទ្ធផល នៃការប្រកួតរបស់ Chelsea ចាញ់ក្រុម Brentford ក្នុងលទ្ធផល៤ទល់នឹង១។

ការចេញមុខរបស់ភរិយា របស់កីឡាករប្រេស៊ីលរូបនេះឡើង បានធ្វើឡើងនៅក្រោយពេលដែល មានការចេញផ្សាយតាមទូរទស្សន៍ អំពីការលើកឡើងថា កីឡាកររូបនេះមានភាពខ្វះខាត ចំពោះតាក់តិចនិងបានជម្រុញ ការប្រកួតមិនគ្រប់គ្រាន់ ទើបធ្វើឲ្យក្រុមទទួលលទ្ធផល យ៉ាងអាម៉ាសនៅក្នុងទឹកដី Stamford Bridge បែបនេះ៕

ភរិយារបស់ Silva បាននិយាយថា៖ ខ្ញុំបានលឺអ្នកអធិប្បាយ បាននិយាយថា Silva មិនបានលេងឲ្យអស់ពីសមត្ថភាព កាលពីយប់មិញ។ ខ្ញុំចង់ប្រាប់គាត់វិញថា គួរមានការគោរពចំពោះគាត់ ពីព្រោះថាគាត់ទើបតែលេង ឲ្យក្រុមប្រេស៊ិល កាលពីប៉ុន្មានថ្ងៃមុន ហើយបច្ចុប្បន្នគាត់មានអាយុ ៣៧ឆ្នាំទៅហើយ។ គាត់មិនមែនជាម៉ាស៊ីននោះទេ គាត់ត្រូវការសម្រាក ដូចជាមនុស្សធម្មតាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top