កីឡា

Barcelona ត្រៀមដណើ្តមយក កីឡាករម្នាក់ទៀត ពី Arsenal

The Mirror ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona នឹងព្យាយាមធ្វើការសុំចរចាទិញយក កីឡាករខ្សែប្រយុទ្ធម្នាក់ទៀត របស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេលដែលបានផ្ទេរយក Aubameyang និងជួយក្រុមបានយ៉ាងច្រើន។

អតីតកីឡាករ Aubameyang បានធ្វើដំណើរមកដល់កាលពិខែមករា ព្រមទាំងជាមួយគ្នានឹងកីឡាករ Ferran Torres និងកីឡាករ Adama Traore ផងដែរ ហើយកំពុងបានក្លាយជា សមាជិកដ៏សំខាន់ និងជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេ ចាប់តាំងតែពីពេលនោះមក។

ពេលនេះ Barcelona កំពុងដាក់ក្តីសង្ឃឹម ដើម្បីអាចនាំយក កីឡាករខ្សែប្រយុទ្ធម្នាក់ទៀត គឺកីឡាករ Alexandre Lacazette មកចូលរួមក្លឹបបន្ថែមទៀត នាពេលេខាងមុខជាពិសេសខណៈ ដែលកីឡាករបារាំងរូបនេះ កំពុងមានកុងត្រាជិតផុតសុពលភាព ទៅហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top