កីឡា

គ្រូបង្វឹកប៊ែលហ្ស៊ិក ចង់ឲ្យ Lukaku គួរចាកចេញពី Chelsea

កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Romelu Lukaku មកដល់បច្ចុប្បន្ន គឺមិនទទួលឱកាសក្នុងការបង្ហាញខ្លួន ឲ្យឈុតធំ១១នាក់ដំបូងវិញ បាននៅឡើយ ហើយកំពុងបង្កក្តីបារម្ភថា នឹងអាចបាត់តំណែង នៅជម្រើសជាតិទៀតផង។

លោក Roberto Martinez នៅសប្តាហ៍នេះបានធ្វើការលើកឡើងថា កីឡាករ Lukaku គួរតែពិចារណាក្នុងការចាកចេញ ពី Stamford Bridge ដើម្បីធានាឲ្យបានតំណែង ជាមួយនឹងជម្រើសជាតិ នៅរដូវកាលពានរង្វាន់ពិភពលោក ឆ្នាំ២០២២នេះ នៅកាតា។

គួរឲ្យដឹងដែរថាកីឡាករវ័យ២៨ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឡើយ សម្រាប់ក្រុមតោខៀវ Chelsea អស់រយៈពេល៤ប្រកួតជាប់គ្នាមកហើយ ហើយចុងក្រោយនេះ ថែមទាំងមិនបានប្រកួតចាញ់ Brentford ក្នុងលទ្ធផល៤ទល់នឹង០ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top