The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានចាប់ផ្តើមបើកដំណើរការ ស៊ើបអង្កេតទៅករណីគប់វត្ថុរឹង ជាច្រើនសំដៅកីឡាករខ្សែបម្រើប្រយុទ្ធ Kevin de Bruyne ក្រោយកីឡាកររូបនេះបានជួយឲ្យ Man City យកឈ្នះ Arsenal ក្នុងទឹកដីឡើងទៅកំពូលតារាង។
ជ័យជំនះ៣ទល់នឹង១ ដែលក្នងនោះកីឡាករ De Bruyne ជាអ្នកបាន១គ្រាប់ផង និងជួយឲ្យមិត្តរួមក្រុមរក បានគ្រាប់បាល់ផងហើយ ក៏ត្រូវផ្លាស់ប្តូរចេញនៅតង់ទី២ តែបែរជាបានជួយហេតុការណ៍ គប់វត្ថុរឹងពីអ្នកគាំទ្រ Arsenal និងមិនទទួលរងរបួសអ្វីធ្ងន់ធ្ងរឡើយ ។
ទាំងក្លឹប Arsenal និង សមាគមបាល់ទាត់អង់គ្លេស បានប្រកាសរួមគ្នាថា នឹងបន្តធ្វើការស្វែងរកមុខអ្នកបង្កហេតុ ហើយអះអាងថា វាគឺជារឿងដែលមិនអាចទទួល យកបានឡើយនិងត្រូវដាច់ខាតដាក់ ពិន័យចំពោះជនទាំងនោះឲ្យបាន ៕
ប្រែសម្រួល៖ ស៊ុន លី