កីឡា

សិក្ខាកាម៤៥នាក់ ចូលរួមសិក្ខាសាលាស្តីពីមន្ត្រីបម្រើការងារត្រៀម SEA GAMES លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ ៖ខេមរសហព័ន្ធតេក្វាន់ដូនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសិក្ខាសាលាស្តីពីមន្ត្រីបម្រើការងារត្រៀម SEA GAMES ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានឹង ប្រព្រឹត្តិនា ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ដូក្រោម ការប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។


លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធបានមានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពី មន្រ្តីបម្រើការងារត្រៀម SEA GAMES លើកទី៣២ ឆ្នាំ២០២៣របស់ខេមរសហព័ន្ធតេក្វាន់ដូដែលនឹងប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមជាង៤៥ នាក់ចូលរួមដើម្បីពួកគេមន្ត្រីបម្រើការងារ SEA GAMESល្អប្រសើរដែលមកពីខេត្តបាត់ដំបង ខេត្តសៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងភ្នំពេញ ។


សម្រាប់គ្រូឧទ្ទេសវិញមានចំនួន ២ នាក់ គឺលោក ហែម សំណាង អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងលោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការទៀតផង។


សិក្ខាសាលានេះមានគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របសប្រធានខេមរសហព័ន្ធជំរុញពង្រីកកីឡាមួយនេះមានទូទំាងប្រទេស។


លោកបន្តថា សិក្ខាសាលាអាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយ ពន្លឿន ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រី បច្ចេកទេស អាជ្ញា កណ្ដាល- ចៅក្រម និងគ្រូបង្វឹកមេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា៕

ដោយ៖លី ភីលីព

Most Popular

To Top