Man City នឹងត្រូវធ្វើការធ្ងន់ធ្ងរបន្តិច ក្នុងជំនួបជាមួយនឹងក្រុមខ្លាំងពីអាល្លឺម៉ង់ RB Leipzig ក្រោយពេលដែលកីឡាករជាច្រើននាក់នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីកីឡាកររងរបួសមិនអាចប្រកួតបាន។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ ត្រូវបានគេជឿជាក់ថានឹងធ្វើឡើងដោយមិនមានវត្តមានរបស់កីឡាករ Kevin de Bruyne, Aymeric Laporte និង John Stones ឡើយ។
គួរឲ្យដឹងដែរថាក្រៅតែពីការប្រកួតដ៏សំខាន់នេះហើយនោះក្រុមរបស់លោក Guardiolaក៏នឹងត្រូវអវត្តមានរបស់កីឡាករសំខាន់ទាំង៣រូបនេះក្នុងការប្រកួតប៉ះនឹងក្រុម Bournemouth និងក្រុម Bristol ផងដែរនៅក្នុងពានរង្វាន់ FA Cup៕
ប្រែសម្រួល៖ស៊ុនលី