The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបារាំង PSG នឹងធ្វើកិច្ចការងារ ដើម្បីព្យាយាមធ្វើយ៉ាងណា អាចចុះកុងត្រា នាំយកកីឡាករប្រេស៊ីល Vinicius Junior មករួមក្លឹបឲ្យបាន ដើម្បីអាចជំនួសតំណែង របស់កីឡាករ Kylian Mbappe ។
គេជឿជាក់ថា Real Madrid នៅតែបន្តចិត្តចង់បាន Mbappe ខ្លាំងមែនទែន ទោះបីជាបានខកចិត្តខ្លាំង កាលពីរដូវក្តៅកន្លងមក ដោយសារតែកីឡាករបារាំងរូបនេះ បែរជាបានសម្រេចចិត្តចុងម៉ោង ក្នុងការបន្តលេងជាមួយនឹង PSG ក្តី។
ប្រសិនបើការចរចា បានសម្រេចរវាង Real Madrid និង Mbappe នោះគេជឿជាក់ថាការដោះដូររវាង PSG និង Vinicius ក៏នឹងអាចកើតឡើង ក្នុងពេលជាមួយគ្នាផងដែរ ពីព្រោះថាសមត្ថភាពរបស់កីឡាករប្រេស៊ីល ពេលនេះពិតជាសាកសមបំផុត សម្រាប់ជំនួសកីឡាករបារាំងរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី
