កីឡា

លោកស្រី ដាំ ដារ៉ានី ចុះសួរសុខទុក្ខក្រុមកីឡាករ ជម្រើសជាតិ ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ មរតកតេជោមុន Sea Games និង Asean Para Games ឆ្នាំ២០២៣

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ដាំ ដារ៉ានី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្យប្រជាជនកម្ពុជា និងក្រុមការងារ អបដំណើរដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋាន កីឡា នៃក្រសួអអប់រំ យុវជន និងកីឡាបានអញ្ជើញ ចុះសួរសុខទុក្ខក្រុមកីឡាករជម្រើសជាតិ ដែលកំពុងហាត់ហ្វឹកហ្វឺន ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាSEA GAMES 2023 លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៩ ប្រភេទ កីឡាហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រួមមានអត្តពលកម្ម បាល់ក្តារ (FLOORBALL) គ្រិកឃីត (Cricket) ហុកគីក្នុងសាល និងទីវសល យូដូ អានីស គុនល្បុក្កតោ លើកទម្ងន់ និង វូស៊ូ ១៦២វិញ្ញាសា សរុបទំាងអស់ចំនួន ១៦១ នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ០៨នាក់ ។

លោកស្រី ដាំ ដារ៉ានី បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៩ ប្រភេទកីឡាហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវខិតខំហាត់ហ្វឹកហ្វឺន ដោយយកចិត្តទុកដាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈឲ្យបានខ្លាំងក្លា ក្នុងការប្រកួតប្រជែង ជាមួយកីឡាករបរទេសដណ្តើមមេដាយជូនប្រទេសជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា Sea Games និង Asean Para Games ឆ្នាំ២០២៣ខាងមុខនេះ ៕

Most Popular

To Top