ដំណើរការនៃកិច្ចការងារទិញ លក់ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Goal អះអាងថានឹងត្រូវពន្យារពេល រហូតទៅដល់ខែឧសភា ក្នុងពេលដែលម្ចាស់ក្លឹប ដែលត្រូវជាក្រុមគ្រួសារ ត្រកូល Glazer បានបង្កើនតម្លៃ របស់ក្លឹបរហូតទៅដល់៦ពាន់លានផោន ឬត្រូវជា៧,២លានដុល្លារ ។
ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមអតិថិជន គោលដៅសំខាន់ៗ ក្នុងនោះមានទាំងសេដ្ឋីអារ៉ាប់និងសេដ្ឋីអឺរ៉ុបជាច្រើនបូករួមទាំង Sheikh Jassim bin Hamad al Thani និង Sir Jim Ratcliffe ដែលពួកគេធ្លាប់បានសុំចរចាម្តង ហើយកាលពីគ្រាដែលក្លឹបនេះ នៅដាក់តម្លៃលក់ ត្រឹមតែ៤,៥ពាន់លានផោនម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី