កីឡា

Pogba បង្ហាញខ្លួនជាលើកទី២ឲ្យ Juventus យប់មិញ

កីឡាករបារាំង Paul Pogba ទីបំផុតក្រោយការបង្ហាញខ្លួនដំបូង កាលពីគ្រាផ្ទេរមកពី Man UTD ភ្លាមរដូវក្តៅកន្លងមកនោះទីបំផុតគឺអាចបង្ហាញខ្លួនជាលើកទី២ ហើយទើបតែការប្រកួត យប់មិញនេះ។

កីឡាកររូបនេះបានបន្តរងរបួសក្បាល ជង្គង់តាំងតែពីពេលហ្វឹកហាត់ បើករដូវកាលមកម្ល៉េះហើយថែមទាំងមានការវះកាត់ទៀតដោយវាបានធ្វើឲ្យគាត់ខកខានការប្រកួតទាំង World Cup និងការប្រកួតទាំងអស់របស់ Juventus។

កីឡាកររូបនេះបានដូរចូលក្នុងពេលដែល Juventus យកឈ្នះក្រុម Torino ក្នុងលទ្ធផល៣ទល់នឹង២ហើយការប្រកួតបានបន្តិច Juventus ក៏បានបន្ថែមមួយគ្រាប់ទៀតដោយ Adrien Rabiot ធ្វើឲ្យ Juventus យកជ័យជំនះក្នុងលទ្ធផល៤ទល់នឹង២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top