កីឡា

លោក ហែម គីរី ៖ កីឡាហែលទឹកជើងទាកម្ពុជា មានឱកាសដណ្តើមបានមេដាយ SEA GMAES 2023 នៅកម្ពុជា

ភ្នំពេញ ៖ លោក លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងប្រធានប្រតិភូ បានប្រាប់តាមសារអេឡិចត្រូនិចថា ការប្រកួតកីឡា SEA GMAES 2023 នៅកម្ពុជាសម្រាប់ប្រភេទហែលទឹក លើវិញ្ញាសាហែលជើងទា សហព័ន្ធផ្តោតយុទ្ធសាស្រ្ត ទៅលើវិញ្ញាសានីមួយ របស់កីឡាករ-កីឡាការីនី ហែលទឹកជើងទា ដូចនេះការប្រកួតហែលទឹកជើងទា នៅប្រទេសវៀតណាម ក្នុងខែមីនា ជាតេស្តិ៍សមត្ថភាពរបស់កីឡាករ-កីឡាការីនី ហែលទឹកជើងទា កម្ពុជា ។

លោកអគ្គលេខាធិការ បានបន្តថា ការប្រកួតនៅទីនោះជាមួយ នឹងក្រុមជម្រើសជាតិ របស់ប្រទេសវៀតណាម អាចធ្វើឲ្យយើងអាចវាស់ស្ទង់ ការរីកចម្រើនសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការីនី ហែលទឹកជើងទាកម្ពុជា ហើយមកដល់កីឡាករ-កីឡាការីនី ហែលទឹកជើងទាកម្ពុជាទំាង ៦ នាក់ បានត្រៀមទំាងសម្ភារៈ និង ការហ្វឹកហាត់បានល្អប្រសើរ ចំពោះការប្រកួត SEA GMAES សម្រាប់ហែលទឹកជើងទានេះ យើងសង្ឃឹមថានឹង ឱកាសដណ្តើមបានមេដាយ ហើយចំពោះមេដាយកម្រិតណា យើង មិនអាចកំណត់បានឡើយ ។

លោកបានបន្ថែមទៀតថា សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងសូមគោលការណ៍បន្តការហ្វឹកហាត់ ជិតដល់ការប្រកួតកីឡា SEA GMAES 2023 តែម្តង។ ដំបូងឡើយយើងបានសុំត្រឹមរយៈពេល ៩០ ខែ (៣ខែ)ដូច្នេះត្រូវសុំ១ខែទៀត ដើម្បីហ្វឹកហាត់បន្ថែមទៀត ។ សហព័ន្ធបានបញ្ជូនគ្រូបង្វឹក ហែម ថុនពន្លឺ និង កីឡាករ-កីឡាការីនីទាំង៦រូបរួមមានកីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ ឆោម ច័ន្ទថន កីឡាករ លឹម កែវឧត្តម កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៏នន្ទ ៕

Most Popular

To Top