កីឡា

Pep ចង់បាន Chilwell មកជំនួស Cancelo

The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បានបញ្ជាក់ច្បាស់ហើយថា អំពីផែនការរបស់គាត់ចំពោះកីឡាករចំណូលថ្មីរូបណាដែល នឹងត្រូវមកចូលរួមក្លឹប នារដូវក្តៅខាងមុខនោះ។

ក្នុងចំណោមនោះកីឡាករ Ben Chilwell ត្រូវបានគេដឹងថា គឺជាកីឡាករដែលស្ថិតនៅក្នុងផែនការធំ របស់លោកដើម្បិជំនួសតំណែង របស់កីឡាករ Joao Cancelo ដែលនឹងត្រូវចាកចេញពី Etihad នារដូវក្តៅនេះផងនោះហើយរំពឹងទុកថា ការចរចាជាមួយនឹង Chelsea អាចប្រព្រឹត្តទៅបានយ៉ាងរលូន។

Chilwell បច្ចុប្បន្នកំពុងលេងឲ្យ Chelsea ទោះបីជាមិនសូវបានបង្ហាញខ្លួនលេង ឲ្យក្រុមពិតមែនប៉ុន្តែសមត្ថភាពរបស់គាត់ កាលពីគ្រាលេងឲ្យ Leicester City និងការចាប់ផ្តើមនៅ Stamford Bridge គឺពិតជាសាកសម នឹងតំណែងនៅខ្សែការពារស្លាបឆ្វេង ខ្លាំងណាស់ ជាពិសេសទំរង់លេងរបស់ Man City៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top