កីឡា

Fenerbahce ចង់បានលេខ៨របស់ Liverpool

The FotoMac នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សតួគី Fenerbahce បានដាក់ផែនការក្នុងការបន្ថែមយកកីឡាករដ៏សំខាន់ម្នាក់ដែលបច្ចុប្បន្នកំពុងពាក់លេខ៨ លេងនៅក្លឹបហង្សក្រហម Liverpool ហើយនឹងធ្វើឲ្យបាននៅរដូវក្តៅនេះ។

កីឡាករ Thiago Alcantara បច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយដោយមិនសូវបានបង្ហាញសមត្ថភាពនិងកេរ្ត៍ឈ្មោះខ្លាំងដូចកាលគ្រានៅ Bayern Munich នៅឡើយហើយជឿជាក់ថាកីឡាករផ្ទាល់ក៏កំពុងបានគិតគូរអំពីអនាគតផងដែរ។

ខណៈពេលជាមួយគ្នានេះ Fenerbahce គឺបានត្រៀមខ្លួនរួចទៅហើយដើម្បីការចរចានេះដោយក្នុងនោះកញ្ចប់លុយ៨លានផោនក៏ត្រូវបានសម្រេចចិត្តរួចរាល់ដែរសម្រាប់តម្លៃខ្លួនកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top