កីឡា

Man UTD យកឈ្នះ West Ham ជុំទី៥ពាន FA Cup

បិសាចក្រហម Man UTD នៅតែមានទំរង់លេងខ្លាំងក្នុងការប្រកួតចុងក្រោយនេះក្រោយបានលើកពាន Carabao Cup ដែលបានអាក់ខានអស់រយៈពេល៦ឆ្នាំមកហើយនោះ។

យប់មិញនេះ Man UTD ស៊ុត West Ham បានដល់ទៅ៣គ្រាប់ខណៈដែល West Ham តបវិញបានតែ១គ្រាប់ប៉ុណ្ណោះធ្វើឲ្យការប្រកួតជុំទី៥លើកទី១ Man UTD ទទួលជ័យជំនះហើយរងចាំការប្រកួតលើកទីដែលនឹងធ្វើឡើងនាថ្ងៃទី៦ខែឧសភារវាងក្រុមដដែល។

Man UTD គ្រប់គ្រងបាល់បានទៅដល់៦០ភាគរយយប់មិញនិងស៊ុតចេញបានដល់ទី២២គ្រាប់ហើយចំគោលដៅ៨ដងខណៈដែល West Ham ស៊ុតចេញបានតែ១០ដងនិងចំគោលដៅ៧ដងដែរ។

គ្រាប់បាល់ដំបូងកើតឡើងដោយWest Ham នាទីទី៥៤ដោយកីឡាករ Benrahma និងបន្ទាប់ដោយ Aguerd ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងនាទីទី៧៧។នាទីទី៩០បិសាចក្រហម​ Man UTD បន្ថែមបាន១គ្រាប់ទៀតដោយ Garnacho និងដោយ Fred នៅនាទី៩០បូក៥៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top