កីឡា

Liverpool លត់ក្រុមភ្ញៀវ Man UTD ដល់ទៅ ៧គ្រាប់មិនឲ្យតដៃរួច

បើកទ្វាផ្ទះ Anfield យប់មិញនេះ Liverpool បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ដោយអាចរកយកឈ្នះក្រុមខ្លាំង ដែលកំពុងឈរនៅលេខរៀងទី៣ ក្នុងកំពូលតារាង Man UTD ហើយអាចស៊ុតបានដល់ទៅ ៧គ្រាប់ទៀតផង។

៧គ្រាប់របស់ Liverpool បានក្លាយទៅជាប្រវត្តិសាស្ត្រ ដ៏អាក្រក់បំផុតរបស់ Man UTD ហើយបាត់បង់៣ពិន្ទុដើម្បីដណ្តើម តំណែងកំពូលតារាងទៀតផង។ Liverpool យកបាន៣ពិន្ទុលើកនេះឡើងពីលេខ១០ មកដល់លេខ៥ជាលើកដំបូង ក្រោយធ្លាក់ទៅពាក់កណ្តាលតារាង អស់រយៈពេលជាច្រើនសប្តាហ៍។

៧គ្រាប់រកបានដោយកីឡាករ ខ្សែប្រយុទ្ធដល់ទៅ ៤រូបរបស់ Liverpool ដែលក្នុងនោះមាន ២គ្រាប់ដោយ Gakpo នៅនាទីទី៤៣ និងនាទីទី៥០ ដោយកីឡាករ Darwin Nunez នាទីទី៤៧និង៧៥ដោយកីឡាករ Salah នាទីទី៦៦និង៨៣និងចុងក្រោយដោយ Firmino នៅនាទីទី៨៨ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top