កីឡា

Ten Hag ដាក់ពិន័យក្រុមយ៉ាងណា ខ្លះក្រោយចាញ់ស្ពឹកមុខ ៧ទល់នឹង០

បិសាចក្រហម Man UTD បរាជ័យ ក្រោមស្នាដៃរបស់ Liverpool ក្នុងលទ្ធផល៧ ទល់នឹង០ កាលពីចុងសប្តាហ៍កន្លងមក បានធ្វើឲ្យទាំងអ្នកគាំទ្រគ្រូបង្វឹក និងកីឡាករមានការខកចិត្តខ្លាំងមែនទែន ពីព្រោះថា វាគឺជាប្រវត្តិសាស្ត្រ មិនធ្លាប់មានឡើយរបស់ក្រុម ។

គ្រូបង្វឹកលោក Ten Hag ធ្លាប់មានឈ្មោះល្បីខ្លាំង ជាពិសេសនៅពេលមកដឹកនាំ Man UTD ជាពិសេសខាងវិន័យ ។ បរាជ័យលើកមុនក្រោមស្នាដៃរបស់ Brighton ក្នុងលទ្ធផល៤ទល់នឹង០ បានធ្វើឲ្យគ្រូបង្វឹករូបនេះ សម្រេចដាក់ទណ្ឌកម្មកីឡាករ ដោយឲ្យពួកគេរត់ដល់ទៅ១៤គីឡូម៉ែត្រ។

លើកនេះគេបានដឹងថា គ្រូបង្វឹករូបនេះមិនបានធ្វើបែបនេះទេ ប៉ុន្តែគាត់បានបញ្ជាឲ្យកូនក្រុមអង្គុយ ក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ ហើយស្តាប់សម្លេងអបអរ របស់កីឡាករ Liverpool នៅក្នុងបន្ទប់ដោះដូរសម្លៀកបំពាក់ ហើយព្រមទាំងព្រមានដល់កីឡាករទៀតថា បើមានករណីចាញ៉ធ្ងន់ធ្ងរបែបនេះ កើតឡើងម្តងទៀតពួកគេទាំងអស់ នឹងត្រូវធ្វើការ ហ្វឹកហាត់ជាមួយនឹង U21 ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top