ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្រ្តីកីឡាលោតទឹកកម្រិតអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេលថ្ងៃទី៣ ចាប់ថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការឧបត្ថម្ភថវិកា ពីគណៈកម្មាធិការជាតិ រៀបចំ SEA GAMES ២០២៣ ។

លោក ហែម គីរី ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន២០នាក់ ដែលជាមន្ត្រីសហព័ន្ធខ្មែរ កីឡាហែលទឹកបង្រៀន ដោយលោកគ្រូឧទ្ទេស មកពីប្រទេសម៉ាឡេស៊ី លោក Tony koh kok Beng ហើយលោកជាមន្ត្រី បច្ចេកទេសអន្តរជាតិ របស់សហព័ន្ធកីឡាលោតទឹកអន្តរជាតិ និងជានាយកដឹកនាំការប្រកួត SEA GAMES ២០២៣ លើវិញ្ញាសាលោតទឹក ។

លោកបានបន្តថា ក្រៅពីឧទ្ទេសលោក Tony koh kok Beng នឹងចូលរួមដឹកនាំការប្រកួត SEA GAMES ២០២៣ លើកទី៣២ នៅកម្ពុជា ហើយលោកមានបទពិសោធន៍ ក្នុងការដឹកនាំការ ប្រកួតវិញ្ញាសាលោតទឹក នៅព្រឹត្តិការណ៍ការប្រកួត SEA GAMES ច្រើនលើកច្រើនសារ មកហើយនៅប្រភេទហ្វីលីពីន និង ប្រទេសវៀតណាម ។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន២០នាក់ នឹងទទួលបានចំណេះដឹងមួយ ផ្នែកវិញ្ញាសាលោតទឹកកម្រិតអន្តរជាតិ សម្រាប់ SEA GAMES ២០២៣ នេះ៕


