កីឡា

សិក្ខាកាមទទួលនិទ្ទេសល្អ ៧០ ភាគរយ សម្រាប់វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីកីឡាលោតទឹក កម្រិតអន្តរជាតិ

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីកីឡាលោតទឹកកម្រិតអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេលថ្ងៃទី៣ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ជាផ្លូវការ ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡា ហែលទឹកក្រោមការឧបត្ថម្ភថវិកា ពីគណៈកម្មាធិការជាតិ រៀបចំ SEA GAMES ២០២៣ ។

ក្នុងឱកាសពិធីបិទ និង ប្រគល់លិខិបញ្ជាក់ការសិក្សានេះដោយមានការអញ្ជើញចូលរួមលោក ហែម គីរី ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡា ហែលទឹកតំណាងឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹក និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក Tony koh kok Beng ហើយលោកជាមន្ត្រីបច្ចេកទេស អន្តរជាតិរបស់សហព័ន្ធកីឡាលោតទឹកអន្តរជាតិ និងជានាយកដឹកនាំការប្រកួត SEA GAMES ២០២៣ លើវិញ្ញាសាលោតទឹក ។

លោក នាង សូរិទ្ធិយ៉ា បាននិយាយថា វគ្គបណ្ដុះបណ្ដាលមានសិក្ខាកាមចូលរួមចំនួន២០រូបក្នុងនោះមានស្រី ៦រូបចូលរួមមានក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹក ក្រសួងព័ត៌មាន ក្លិបហែលទឹក នាគរាជ កំពង់ចាម និងមន្រ្តី បច្ចេកទេស សហព័ន្ធ ខ្មែរ កីឡាហែលទឹក។ជាលទ្ធផល សម្រាប់ សិក្ខា កាម ទាំងអស់ទទួលបាន មាន ចំនួន មាន ល្អ ៧០ ភាគរយ ល្អបង្គួរ ២០ភាគរយ និង មធ្យម ១០ភាគរយ។

សហព័ន្ធខ្មែរកីឡាហែលទឹកបានទទួលការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រៀបចំវគ្គបណ្តុះបណ្តាល “មន្រ្តីបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក នាង សូរិទ្ធិយ៉ា បានបន្តថា ក្នុងគោលបំណងចង់បណ្តុះបណ្តាល សមត្ថភាពចំណេះដឹង របស់មន្រ្តីគណៈកម្មការរបស់សហព័ន្ធបានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួន ចូលរួមដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ៕

Most Popular

To Top